និស្សិត និងអាជីពដំបូង

“អ្នកនឹងទទួលបានទំនួលខុសត្រូវរៀងៗខ្លួន និងឱកាសច្រើនក្នុងការរីក​ចម្រើន ហើយនិងសប្បាយរីករាយ និងរាប់អានមិត្តភ័ក្តិថ្មី។”
តើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការចាប់ផ្តើមអាជីពរបស់អ្នកនៅ H&M? យើងផ្តល់ឱកាសបណ្តុះបណ្តាលផ្សេងៗគ្នា ដើម្បីជួយអ្នករៀន និងអភិវឌ្ឍ​ន៌ជំនាញរបស់អ្នក ទាំងក្នុងអំឡុងពេលសិក្សារបស់អ្នក និងបន្ទាប់​ពីអ្នក​បាន​បញ្ចប់ការសិក្សា។
អភិវឌ្ឍន៍ការងាររបស់អ្នក & ខ្លួនអ្នកផ្ទាល់ & រួមទាំងឧស្សាហកម្មសម្លៀកបំពាក់។

ចំពោះកម្មវិធីសម្រាប់អ្នកហ្វឹកហាត់ការងារ អ្នកនឹងចំណាយពេលមួយឆ្នាំដើម្បីស្វែងយល់ឱ្យបានជ្រាលជ្រៅពីក្រុមយីហោសកលលោករបស់ពួកយើង រួមបញ្ចូលយីហោដូចជា COS & Other Stories, Arket, Weekday, Afound & Monki។ ក្នុងរយះពេលមួយឆ្នាំអ្នកនឹងធ្វើការផ្លាស់ប្ដូរតួរនាទីមួយទៅតួរនាទីមួយទៀតដើម្បីអភិវឌ្ឍន៌ជំនាញថ្មីៗ។ វាជាឱកាសក្នុងការបន្ថែមនូវល្បឿនការធ្វើដំណើរយល់ដឹងរបស់អ្នក និងទទួលបាននូវសមត្ថភាពល្អបន្ថែមដែលអ្នកនឹងប្រើប្រាស់វាសម្រាប់ការងាររបស់អ្នក។

កម្មវីធីនេះមានឯកទេសផ្នែកចំនួន 5 ហើយអ្នកអាចដាក់ពាក្យតាមផ្នែកដែលជាជម្រើសរបស់អ្នកបាន។ មានដូចជា Customer Officer, Retail Expansion, Engineering & Product Development, BI, Data & Analytics និង Fashion Design។

អ្នកនឹងចាប់ផ្ដើមកម្មវិធីដំបូងនៅផ្នែកឃ្លាំងស្ទុកទំនិញ ហើយយើងនឹងជួយអ្នកក្នុងការតាំងជំហរសម្រាប់ការងារនេះ។ អ្នកនឹងបានធ្វើការជាមួយនឹងគម្រោងថ្មីៗ សហការ និងរៀនយល់ដឹងពីមិត្តរួមការងារដែលមានបទពិសោធន៍និងជំនាញក្នុងផ្នែករបស់ពួកគេ និងអាចធ្វើដំណើរទៅក្រៅប្រទេសផងដែរ។ សម្រាប់កម្មវិធីនេះអ្នកនឹងរៀនយល់ដឹងអ្វីៗដែលអ្នកត្រូវចង់ចាំនិងជួបជាមួយមនុស្សដែលអ្នកមិនដែលនឹងបំភ្លេចបាន។

តើអ្នកព្រមក្នុងការចាប់ផ្ដើមដែរឬទេ?

កម្មវិធីអាណាព្យាបាល

ស្វែងយល់បន្ថែម